ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ជូ ប៊ុនហៀង អគ្គលេខាធិការរងក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភខេត្តព្រះសីហនុ ឆ្នាំ២០២២ និងទិសដៅការងារអនុវត្តឆ្នាំ២០២៣ ដែលមានតំណាងចូលរួម មកពីកម្មវិធីសហប្រតិបត្តិការ សម្របសម្រួលការអភិវឌ្ឍន៍របស់អាល្លីម៉ង់(GIZ)/MUSEFO) និងដៃគូរអភិវឌ្ឍន៍ កំពុងបំពេញបេសកម្មនៅខេត្តព្រះសីហនុ។