ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាណែនាំ ស្ដីពីការប្រគុំតន្ត្រី ស្មាតថប៥០ ខនសឺត តាមសំណើរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ហង្សមាស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៣ខាងមុខ។
លោក អភិបាលរង បានធ្វើការណែនាំឱ្យក្រុមហ៊ុនម្ចាស់សំណើយកចិត្តទុកដាក់ជាពិសេស និងមានទំនួលខុសត្រូវខ្ពស់លើការគ្រប់គ្រងអនាម័យបរិស្ថាន
សន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ នៅអំឡុងពេល និងក្រោយព្រឹត្តិការណ៍ ធ្វើយ៉ាងណាធានាឱ្យបាននូវសោភណ្ឌភាព និងកេរ្តិ៍ឈ្មោះដ៏ល្អរបស់ខេត្តព្រះសីហនុ។