នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចុះ ពិនិត្យករណីបង្ហូរទឹកកខ្វក់ចូលព្រែកទឹកសាប នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការចុះត្រួតពិនិត្យនេះ មានគោលបំណង ផ្ទៀងផ្ទាត់កិច្ចការងាររបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងការកែលម្អចំណុចខ្វះខាត ទោះបីជាតំបន់សេដ្ឋកិច្ចនេះមានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់រួចហើយក្តី សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍ និងប្រតិបត្តិការ ដែលមិនបំផ្លាញបរិស្ថាន និងជីវចម្រុះនៅជុំវិញទីតាំង។