Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានក្រុមចាញ់

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានក្រុមចាញ់

នាព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម សន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ពិសេសជំហានឆ្ពោះទៅកម្ពុជាគ្មានក្រុមចាញ់ “ការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់សុីប៉ារ៉ូម នៅឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយមានការអញ្ចើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងរដ្ឋបាលខេត្តជាប់ពាក់ព័ន្ធ ប្រធានមន្ទីរសុខាភិបាល និងប្រធានកម្មវិធីគ្រុនចាញ់សរុបប្រមាណ ២១៨រូប នៅសណ្ឋាគារឆ្នេរសុខា។
សន្និបាតនេះមានគោលបំណង៖
-ចែករំលែកវឌ្ឍនភាពនៃកម្មវិធីជាតិទាំងបីគឺ: កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដង្កូវព្រូននាឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
-រៀបចំពិនិត្យមើលនិងរៀបចំផែនការសកម្មភាពសម្រាប់ខេត្ត កំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី រតនគិរី ពោធិ៍សាត់ និងស្ទឹងត្រែង,
-ផ្ដល់គោលការណ៍ណែនាំ បង្ការការកកើតឡើងវិញ ការចម្លងជំងឺគ្រុនចាញ់ប្រភេទផ្លាស់ស្មូដ្យូម ហ្វាល់សុីប៉ារ៉ូមនៅក្នុងភូមិ។