Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣

នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំក្រុមការងារចុះសិក្សាកំណត់ទីតាំងបោះបង្គោលព្រំប្រទល់ដីគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចចំនួន៣ គម្រោងព្រមទាំងបាន ចុះពិនិត្យដំណើរប្រតិបត្តិការរបស់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង មានទីតាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីទីតាំងនៃគម្រោងទាំង៣ លោកអភិបាលរងបានណែនាំដល់ម្ចាស់គម្រោងទាំងអស់ឱ្យអនុវត្តគម្រោងឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបនឹងល្បឿននៃការរីកចម្រើននៃវិស័យទេសចរណ៍ក្នុងខេត្ត។ បន្ថែមពីលើនេះ លោកអភិបាលរង ក៏បានជំរុញឱ្យម្ចាស់គម្រោងទាំងអស់យកសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងជាឧទាហរណ៍ នៃការអភិវឌ្ឍប្រកបដោយមេត្រីភាពបរិស្ថាន ដោយផ្តល់ការយកចិត្តទុកដាក់លើការកាត់បន្ថយការប៉ះពាល់បរិស្ថានជាអតិបរមា និងជៀសវាងការប្រើប្រាស់ថង់ប្លាស្ទិច ជំនួសមកវិញដោយការប្រើប្រាស់សម្ភារៈដែលអាចប្រើប្រាស់ឡើងវិញផងដែរ។