Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្តព្រះសីហនុ ទទួលសម្ភារៈប្រើប្រាស់ ដើម្បីសម្រួលដល់ក្រុមការងារ ចុះបំពេញ ភារកិច្ចនៅសង្កាត់កោះរ៉ុង

រដ្ឋបាលខេត្តព្រះសីហនុ ទទួលសម្ភារៈប្រើប្រាស់ ដើម្បីសម្រួលដល់ក្រុមការងារ ចុះបំពេញ ភារកិច្ចនៅសង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ លោក ឈិន សេងងួន អភិបាលរង នៃគណៈអភិបាលខេត្ត
ព្រះសីហនុ បានអញ្ជើញចូលរួម ពិធីប្រគល់-ទទួលឧបករណ៍ ដើរដោយពន្លឺព្រះអាទិត្យ  វិទ្យុទាក់ទង  ឧបករណ៍
ការិយាល័យសម្រាប់បំពាក់នៅទីបញ្ជាការដ្ឋាន នៅភូមិកោះតូចសង្កាត់កោះរ៉ុង និងមធ្យោបាយធ្វើដំណើរ(ម៉ូតូ) ចំនួន
១៥គ្រឿង សម្រាប់ក្រុមប្លង់គោល និងក្រុមកាត់ឆ្វៀលដីស្បែកខ្លានៅសង្កាត់កោះរ៉ុង ដែលផ្តល់ដោយទីស្តីការគណៈ
រដ្ឋមន្ត្រី និងគណៈកម្មាធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា ដើម្បីជួយសម្រួលដល់ក្រុមការងារចុះបំពេញភារកិច្ចនៅទីនោះ។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ លោក ឈិន សេងងួន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំដែលតែងតែយកចិត្តទុក
ដាក់ និងយល់ពីសុខទុក្ខមន្ត្រីក្រោមឱវាទ ព្រមទាំងកោតសរសើរដល់ក្រុមការងារដែលបានបំពេញភារកិច្ចអស់ពីកម្លាំង
កាយចិត្ត និងមានកិច្ចសហការល្អរវាងមន្ត្រីគ្រប់ជាន់ថ្នាក់ ៕ ដោយ TR រូបភាព លោក មាស សារិទ្ធ

1

2

3

4