Home / ព័ត៌មានទូទៅ / លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចសិក្នៅកោះឡាប៊ូអាន ប្រទេសម៉ាឡេស៊ីសា

លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចសិក្នៅកោះឡាប៊ូអាន ប្រទេសម៉ាឡេស៊ីសា

នាថ្ងៃទី១៣-១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាប្រតិភូកម្ពុជា តំណាងរដ្ឋបាលខេត្តព្រះសីហនុចូលរួមក្នុងទស្សនៈកិច្ចសិក្សាស្ដីពី ការសិក្សាស្វែងយល់ពីបទពិសោធន៍ ក្នុងការអភិវឌ្ឍ និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទទួលយកបទពិសោធន៍ក្នុងការរៀបចំ និងអនុវត្តផែនការមេដើម្បីប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នៅកោះឡាប៊ូអាន ប្រទេសម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងស្វែងយល់ពីដំណើរវិវត្ត នៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម នគរូបនីយកម្ម មជ្ឈមណ្ឌលហិរញ្ញវត្ថុ ការទាក់ទាញវិនិយោគិន និងការគ្រប់គ្រងពន្ធនានា។
លោកអភិបាលរង បានគូសបញ្ជាក់ថា
ដំណើរទស្សនកិច្ចសិក្សានេះបានផ្តល់លទ្ធភាពឱ្យគណៈប្រតិភូកម្ពុជា បានយល់កាន់តែច្បាស់អំពីរបបគ្រប់គ្រងនៅរដ្ឋបាលមូលដ្ឋាន នៃតំបន់ស្វយ័តដែលអាចជាគម្រូសម្រាប់យកមកកែឆ្នៃ និងអនុវត្តនៅក្នុងបរិបទនៃខេត្តព្រះសីហនុផងដែរ។