នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករបរធនបាលកិច្ចលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្ដីពីវិធានក្នុងការគ្រប់គ្រងការរៀបចំនិងការប្រព្រឹត្តទៅរបស់បរធនបាលកិច្ច បានប្រារព្ធធ្វើនៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកឧកញ៉ាអស់លោកលោកស្រីជាតំណាងក្រុមហ៊ុនបរធនបាលនិងប្រតិបត្តិករបរធនបាលកិច្ច ដែលទទួលបានអាជ្ញាបណ្ណ និងការអនុញ្ញាតពីនិយ័តករបរធនបាលកិច្ច។