Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ

ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ មានដូចជា E-Get, Food Panda, Nham 24 និងWow Now ក្រោយពីមានរឿងជាបន្តបន្ទាប់ក្នុងការបំរើសេវានៅក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាពជំនាញ នៅពិភពមង្គលស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ បានស្វាគមន៍ការជួបជុំបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ ដែលជាក្រុមហ៊ុនបំរើសេវាដឹកជញ្ជូននៅក្នុងក្រុងព្រះសីហនុ។ ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ បានបើកសេវាដឹកជញ្ជូនចាប់ពីសម័យកូវីដ នៅពេលដែលយើងធ្វើការបិទខ្ទប់ បង្កាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ក្រោមការដឹកនាំរបស់គណៈបញ្ជាការភាពខេត្តបានខិតខំការពារផលប្រយោជន៍របស់បងប្អូននិងផលប្រយោជន៍សាធារណក្នុងក្រុងរបស់យើង។ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណក្នុងនាមសមត្ថកិច្ចបានមើលឃើញនូវមានចណុចខ្វះខាតមួយចំនួនរបស់បុគ្គលិកដឹកជញ្ជូនក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោល ដោយសារបណ្តាលមកពីកត្តាមនុស្ស (មិនគោរពច្បាប់ចរាចរណ៍) បង្កគ្រោះថ្នាក់ខ្លួនឯងនិងដល់អ្នកដទៃ ការវ៉ាជែង ជិះខុសកន្លង និងមិនពាក់មួយសុវត្ថិភាពជាដើម។ កត្តាមធ្យោបាយ យើងរងការផ្តឹងពីមជ្ឍដ្ឋានអំពីការលួច ឆក់ ក្នុងខែនេះ យើងបានធ្វើការឃាត់ខ្លួនករណីឆក់ជនបរទេសចំនួនពីរករណីជាបុគ្គលិក E-Get។ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នើសុំក្រុមហ៊ុន ត្រូវគ្រប់គ្រងបុគ្គលិក ដោយមានបណ្ណសម្គាល់ លេខទូរសព្ទ និងប្រវត្តិរូបច្បាស់លាស់ ដើម្បីកុំឱ្យបាត់បង់កិត្តិយសក្រុមហ៊ុន។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញសំណេះសំណាលជាមួយបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារក្នុងខេត្តព្រះសីហនុ ដើម្បីសុខសុវត្ថិភាព និងសន្ថិសុខនៃការលួច ឆក់ យើងត្រូវធ្វើការអប់រំណែនាំ បង្កបញ្ហាប្រឈមបង្កគ្រោះថ្នាក់កាន់តែធំធេងដល់អាយុជីវតិ របួសស្នាម ខូចខាតទ្រព្យសម្បត្តិ ព្រមទាំងបានក្រើនរម្លឹកនៅពេលដែលយើងបានរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដក្នុងការបិទខ្ទប់ក្នុងក្រុងព្រះសីហនុ ក្រុមហ៊ុន Food Panda នាំយកម្ហូបអាហារចែកចាយនៅតំបន់ក្រហម តំបន់លឿងដោះស្រាយបញ្ហាប្រឈម។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលចង់បានការងារជូនយុវជនរបស់យើងមានការងាររួមចំណែកបង្កើនជីវភាព និងលើកកម្ពស់សេដ្ឋកិច្ចសង្គម រដ្ឋបាលខេត្តលើកទឹកចិត្តចូលរួមកែលម្អបងប្អូនមួយភាគតូច បង្កសន្តិសុខ ដើម្បីរក្សាផលរបររបស់បងប្អូនពីគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ យើងរីករាយឃើញបងប្អូនបំពេញការងារ មានប្រាក់ប្រចាំថ្ងៃ ដើម្បីឱ្យយុវជនរបស់យើងចាប់យកឱកាសការងារ បំរើក្នុងវិស័យដឹកជញ្ជូន ព្រោះវាមានសារសំខាន់ណាស់ជាផលិតផលមួយថ្មីទៀតសម្រាប់វិស័យទេសចរណ៍ខេត្តព្រះសីហនុ ដែលជាការគាំទ្រដល់វិស័យទេសចរណ៍ ផ្តល់ភាពងាយស្រួលរួមចំណែកជីវភាពបងប្អូន និងគាំទ្របំពេញបន្ថែមវិស័យទេសចរណ៍ និងប្រជាពលរដ្ឋ ទន្ទឹមនោះចង់បានសេចក្តីសុខសាន្តសម្រាប់អ្នកដឹកជញ្ជូន និងទី១ការបើកបរ ស្នើសុំបណ្តាក្រុមហ៊ុន សូមឱ្យមានការប្រុងប្រយ័ត្នពាក់មួយសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ដើម្បីធានាប្រសិទ្ធិភាពការងារ និងប្រសិទ្ធិភាពអ្នកដទៃ ត្រូវគោរពច្បាប់ចរាចរណ៍ កុំវ៉ាជែង និងធ្វើការប្រកួតប្រជែងរវាងក្រុមហ៊ុនទាំង៤ ដែលបានផ្តល់សេវាល្អ គោរពច្បាប់ចរាចរណ៍ ដើម្បីភាពជឿជាក់នឹងធ្វើបាន។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយគាំពារសង្គម ដើម្បីធានាដល់បុគ្គលិកក្រុមហ៊ុនក្នុងការទទួលបានអត្ថប្រយោជន៍ទី ១.ការធានារ៉ាប់រងគ្រោះថ្នាក់ការងារ ២.ធានារ៉ាប់រងអាយុជីវិត ៣.ប្រាក់សោធន៍និវត្ត។ យើងត្រូវរួមគ្នាថែរក្សាសន្តិភាព ហើយកត្តាសន្តិភាពនាំឱ្យយើងទាំងអស់គ្នាមានឱកាសទទួលបាននូវអត្ថប្រយោជន៍ពីការងារ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារទាំង៤ ដែលបានចូលរួមនាពេលនេះ ក្នុងម្នាក់ ២ម៉ឺនរៀលផងដែរ៕