ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ ស្តីពីលទ្ធផលនៃការស្រាវជ្រាវអំពីវឌ្ឍនភាព និងទស្សនវិស័យ នៃការអភិវឌ្ឍនាពេលអនាគតនៅកម្ពុជា ដោយលោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន (Mary Katherine Olsen)នាយកក្រុមហ៊ុន MK International Investment and Development Co,Ldt នៅសាលាខេត្តព្រះសីហនុ។
លោកស្រី ម៉ារី ខេតធារីន អ៊ុលស៊ិន (Mary Katherine Olsen) នាយកក្រុមហ៊ុន MK International Investment and Development Co,Ldt បានធ្វើបទបង្ហាញ ស្តីពីការវិភាគ និងសំណើគម្រោងនានាដែលមានឈ្មោះថា (យុទ្ធសាស្ត្រ និងការអភិវឌ្ឍសេដ្ឋកិច្ច) MK International គឺជាក្រុមហ៊ុនផ្តល់ប្រឹក្សាវិនិយោគ និងអភិវឌ្ឍន៍អាជីវកម្ម ដែលមានមូលដ្ឋាននៅប្រទេសន័រវេស ដែលមានឯកទេសក្នុងអាជីវកម្ម និងការអភិវឌ្ឍន៍ទីផ្សារ តាមរយៈការស្រាវជ្រាវយ៉ាងទូលំទូលាយទីផ្សារប្រកបដោយភាពច្នៃប្រឌិត និងយុទ្ធសាស្រ្តបង្កើតម៉ាក ដែលស្របតាមតម្រូវការរបស់អតិថិជន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការរចនាទីក្រុង និងការអភិវឌ្ឍអគារ សួនឧទ្យាន សួនច្បារ និងពាណិជ្ជកម្មអន្តរជាតិ និងផលិតកម្មដែលផ្តោតលើអ្នកប្រើប្រាស់ដែលប្រែនប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរាបជូនថា ប្រទេសកម្ពុជាមានសង្គ្រាមរាំរ៉ៃ ធ្វើឱ្យការអភិវឌ្ឍមានការយឺតយ៉ាវ ធនធានមនុស្សដែលមានសមត្ថភាពត្រូវបានកាប់សម្លាប់នៅក្នុងសម័យសង្គ្រាម ក្រោយពីចប់សង្គ្រាមកម្ពុជា នូវជាប់ទណ្ឌកម្មហ៊ុំព័ទថែមទៀតផង។ ដោយសារការខិតខំប្រឹងប្រែងរបស់កម្ពុជា ធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍជាបណ្តើរឡើងវិញ កម្ពុជាមានក្រុមហ៊ុនជីបម៉ុង បានផ្តល់អាហារូបករណ៍ដល់សិស្សរៀនចប់ចូលបំរើការងារក្នុងក្រុមហ៊ុន។ ហើយលទ្ធផលការស្រាវជ្រាវលើកយកមកធ្វើការបទបង្ហាញនាពេលនេះ ពិតជាល្អ អ្វីដែលជាឱកាស និងសក្តានុពលសម្រាប់អ្នកវិនិយោគ និងសុំឱ្យលោកស្រី ជួយផ្សព្វផ្សាយសក្តានុពលរបស់ខេត្តព្រះសីហនុ ដល់អ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ព្រោះគេត្រូវការសិក្សាស្ថានភាពសេដ្ឋកិច្ចដែលមិនមានការប៉ះពាល់បរិស្ថាន ទន្ទឹមនោះទេពកោសល្យរបស់មនុស្សផងដែរ។ ខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំពុងរៀបចំប្លង់គោលប្រើប្រាស់ដីធ្លី ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បង្កើតតំបន់ឧស្សាហកម្មធុនធ្ងន់ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស សម្រាប់អភិវឌ្ឍប្រទេសជាតិនាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា កម្ពុជាបានឆ្លងផុតបន្ទាត់ក្រីក្រ សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់បាននិទ្ទេស A និងបានធ្វើការជួបសំណេះសំណាលលើកទឹកចិត្តជារៀងរាល់ឆ្នាំ ទន្ទឹមនោះកម្ពុជាមានសក្តានុពលវិនិយោគគ្រប់គ្រាន់ ហើយសូមស្វាគមន៍អ្នកវិនិយោគបរទេសមកពីគ្រប់ទិសទី មកធ្វើការវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ៕