រសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យខ្លឹមសាររបាយការណ៍ និងវិដេអូសម្រាប់ចូលរួមសន្និសីទសារព័ត៌មានស្តីពី « ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ កន្លងមក របស់រដ្ឋបាលខេត្តព្រះសីហនុ » នៅទីស្តីការគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។