ព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យករណីសំណើសុំអ្នកជំនាញបច្ចេកទេសក្រសួងបរិស្ថាន ដើម្បីជួយបណ្តុះបណ្តាល និងសិក្សាថវិកាចំណាយលើការថែទាំ និងប្រតិបត្តិការស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ WWTP1 WWTP2 និង WWTP3 ប្រចាំខែ/ប្រចាំឆ្នាំ ដោយមានការចូលរួមពីលោកអភិបាលក្រុងព្រះសីហនុ ប្រធានមន្ទីរ អង្គភាព នាយក នាយករងទីចាត់ការ សាលាខេត្តព្រះសីហនុ។