ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ពិនិត្យ ផ្តល់យោបល់ និងឯកភាពលើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំ
រំកិលខេត្ត ២០១៧- ២០១៩ ព្រមទាំងបានការអញ្ជើញចូលរួម ពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាល
រងខេត្ត លោកនាយកទីចាត់ទាំង៥ សាលាខេត្ត អភិបាលក្រុង-ស្រុក រួមទាំងប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានា
នៅក្នុងខេត្តព្រះសីហនុ ផងដែរ។
ក្នុងកិច្ចប្រជុំនេះ មានគោលបំណងអោយសមាជិកដែលអញ្ជើញមកពីក្រុង ស្រុក មន្ទីរ អង្គភាព នានាចូលរួមពិនិត្យផ្តល់
យោបល់ និងឯកភាពទៅលើចំនុចបីសំខាន់គឺ ទី១ អំពីឈ្មោះ និងចំនួនគម្រោងរបស់ខ្លួន ទី២ អំពីលំដាប់អាទិភាព នៃ
គម្រោងរបស់ខ្លួន ទី៣ អំពីតម្លៃនៃគម្រោងរបស់ខ្លួន។
បន្ថែមពីលើនោះផង អង្គប្រជុំទាំងមូលក៏បានបង្ហាញអំពីគម្រោងវិនិយោគអាទិភាពរបស់ខេត្ត ឆ្នាំ២០១៧-២០១៩ និង គម្រោងវិនិយោគបីឆ្នាំរំកិលខេត្ត (គម្រោងមិនទាន់មានការគាំទ្រ)។ ឆ្លៀតនៅក្នុងឱកាសបើកអង្គប្រជុំនេះ ឯកឧត្តម
អភិបាល នៃគណៈអភិបាលខេត្ត ក៏បានស្នើសុំអោយសមាជិក នៅក្នុងអង្គប្រជុំទាំងអស់ សូមពិនិត្យ ផ្តល់យោបល់ និងបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន ដើម្បីអនុវត្តគម្រោងវិនិយោគរបស់ខេត្តទទួលបានជោគជ័យ។
ក្នុងនោះ គម្រោងវិនិយោគបីឆ្នាំរំកិលខេត្ត នឹងរៀបចំធ្វើសមាហរណកម្មនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ។ សម្បត្តិ