ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចប្រជុំ ស្តីពីគម្រោង
វិនិយោគរបស់ក្រុមហ៊ុនវិនិយោគតាមបណ្តាកោះ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធនានានៅក្នុងសាលាខេត្តព្រះសីហនុ នឹងតំណាងក្រុមហ៊ុនវិនិយោគនានា តាមបណ្តាលកោះនានាក្នុងខេត្តព្រះសីហនុ។
នៅក្នុងអង្គប្រជុំនេះ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអនុញ្ញាត្តិ អោយតំណាងក្រុមហ៊ុន
វិនិយោគនានាតាមបណ្តាលកោះនានា ក្នុងខេត្តព្រះសីហនុដែលបានចូលរួមក្នុងអង្គប្រជុំនេះ លើកឡើងនូវចំនុច
សំខាន់ៗចំនួន ៣ ៖
១- រាយការាណ៏អំពីលទ្ធិផលដែលបានធ្វើកន្លងមក និងវឌ្ឍនៈភាពរបស់ក្រុមហ៊ុន
២-រាយការណ៍អំពីផែនការវិនិយោគនាពេលខាងមុខ
៣-លើកឡើងនូវបញ្ហានានា និងសំនូមពរផ្សេងៗ
បន្ថែមទៅលើបញ្ហាខាងលើឯឧត្តមក៏បានសាទរទៅលើបញ្ហាស្នើសុំមានការជួបជុំចូលជួប១ខែម្តង និងសូមឱ្យចូលរួម
ជួយគាំទ្រផែនការបុណ្យសមុទ្រ នាពេលខាងមុខ៕ សម្បត្តិ