Home / ព័ត៌មានទូទៅ / ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យតំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ចូលជួប សំដែងការគួរសមនិងពិភាក្សាការងារ

ឯកឧត្តមអភិបាលខេត្ត អនុញ្ញាតឱ្យតំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ចូលជួប សំដែងការគួរសមនិងពិភាក្សាការងារ

ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម  យន្ត  មីន  អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ បានអនុញ្ញាត ឱ្យតំណាងស្ថានទូតអូស្រ្តាលី ប្រចាំប្រទេសកម្ពុជា ចូលជួប សំដែងការគួរសម និង
ពិភាក្សាការងារ។

ក្នុងកិច្ចសំណេះសំណាលនេះ តំណាងស្ថានទូតអូស្ត្រាលី មានបំណងជួបដើម្បីសាកសួរសុខទុក្ខ និងជំរាបជូនដំណឹង
ព្រមទាំង ស្នើសុំការអនុញ្ញាតឱ្យនាវាកងទ័ពជើងទឹក អូស្រ្តាលី HMAS WARRAMUNGA ចូលចតនៅកំពង់ផែខេត្ត
ព្រះសីហនុ នៅថ្ងៃទី២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៦ ក្នុងគោលបំណង ដើម្បីបង្កើននូវចំណង មិត្តភាពរវាង
ប្រទេសទាំងពីរ អូស្រ្តាលី និងកម្ពុជា ព្រមទាំងចូលរួមជួយក្នុងគម្រោងប្រតិបត្តិការការពារជាតិ។

ក្រោយពីកិច្ចសំណេះសំណាលនេះ ត្រូវបានបញ្ចប់ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងតំណាងស្ថានទូតអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ក៏បានជូននូវវត្ថុទុកជាអនុស្សាវរីយ៏ និងបង្ហាញពីចំណងមិត្តភាព
គ្នាទៅវិញទីមកផងដែរ។

នាវាកងទ័ពជើងទឹកអូស្រ្តាលី HMAS WARRAMUNGA ជានាវាចំម្បាំងប្រភេទប្រយុទ្ធ រយៈចំងាយឆ្ងាយសម្រាប់
ការពារដែនអាកាស នៅលើផ្ទៃទឹក និងក្រោមទឹក ជានាវាសម្រាប់ឃ្លាំមើល ឈ្លបយកការណ៏។ នៅក្នុងនាវានេះ ក៏បាន
ផ្ទុកនូវឧទ្ធម្ភាគចក្រ MH-60R ដែលមានមុខងារជាច្រើនដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនាវាមុជទឹក នៅលើផ្ទៃទឹកក្រៅ និងការរុករកព្រមទាំងមានសមត្ថភាពក្នុងការសង្គ្រោះផងដែរ៕ សម្បត្តិ

metting1

metting2

metting3

metting4

metting5