ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា ប្រធានបង្ការ និងគ្រប់គ្រងជំងឺ (ប្រធានការិយាល័យ បច្ចេកទេស) ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយរោគាពាធ នៅគេហដ្ឋាននៃសព ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព លោកវេជ្ជបណ្ឌិត ជួប វុត្ថា បានទៅសោយសុខក្នុងសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត ក៏នាំយកបច្ច័យចំនួន ២.០០០.០០០ រៀល ដើម្បីចូលរួមរំលែកមរណទុក្ខជាមួយគ្រួសារសពផងដែរ។