Home / ព័ត៌មានទូទៅ / កិច្ចប្រជុំ សាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២

កិច្ចប្រជុំ សាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២

ខេត្តព្រះសីហនុ៖ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី២៩ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហីុម ប្រធានក្រុមប្រឹក្សាខេត្ត និង
ឯកឧត្តម យន្ត មីន
អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត
លោកអភិបាលរងខេត្ត លោកអភិបាលក្រុង-ស្រុក  និងមន្រ្តី-អង្គភាពពាក់ព័ន្ធនានា។

នៅក្នុងកិច្ចប្រជុំនេះ បានលើកឡើង ៧ចំនុចសំខាន់ៗ មកពិភាក្សា រួមមាន៖

  • ពិនិត្យ និងអនុម័តសេចក្តីព្រាងប្រៀបវារៈកិច្ចប្រជុំសាមញ្ញលើកទី២៩ អាណត្តិទី២
  • ពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
  • ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០១៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតពីថ្ងៃ
    ទី២០ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦)
  • ពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការសម្រួលប្រការ៣ និងប្រការ៦ នៃសេចក្តីសម្រេចលេខ
    ១០៥ សសរ /១៥ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រ ការអភិវឌ្ឍធនធានមនុស្ស
  • ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនសម្រាប់រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម
    ប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី២ ឆ្នាំ២០១៦
  • សេចក្តីរាយការណ៍ពីការបែងចែកប្រាក់រង្វាន់ជូនមន្រ្តីរាជការសាលាខេត្ត មុនបុណ្យភ្ជុំបិណ្ឌ
  • ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត
  • ពិភាក្សាអំពីបញ្ហាផ្សេងៗ ទៀត៕ សម្បត្តិ

con1

con2

con3

con4

con5

con6

con7

con8

con9

con10

con11

con12

con13