Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីកអនុវិទ្យាល័យទួលកែវ ទៅជាវិទ្យាល័យទួលកែវ

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីកអនុវិទ្យាល័យទួលកែវ ទៅជាវិទ្យាល័យទួលកែវ

ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញអបអរសាទរពិធីបើកបវេ សនកាលឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ប្រកាសពង្រីកអនុវិទ្យាល័យទួលកែវ ទៅជាវិទ្យាល័យទួលកែវ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាមួយខ្នង មានកម្ពស់៣ ជាន់ ស្មើនឹង ៣០បន្ទប់ នៃវិទ្យាល័យទួលកែវ ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកព្រៃនប់ ប្រជាពលរដ្ឋ សិស្សានុសិស្ស និងសប្បុរសជន។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អានសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ និងសំណេះសំណាលជាមួយសិស្សានុសិស្សថាថ្ងៃនេះជាថ្ងៃបើកបវេសនកាលថ្មីថា អនុវិទ្យាល័យទួលកែវ នៅពេលរៀនបញ្ចប់ថ្នាក់ សិស្សបានបោះបង់ការសិក្សាច្រើន ដើម្បីធានាឱ្យមានការរៀន និងបង្រៀនដោយធ្វើការប្រមូលផ្តុំទាក់ទងនៃការរៀនសូត្ររបស់កូនចៅ ព្រោះស្រុកព្រៃនប់ ការសិក្សាចែកជា ៣តំបន់ នៅតាមផ្លូវជាតិលេខ៣ តាមផ្លូវជាតិលេខ៤ និងមួយផ្នែកទៀតផ្លូវជាតិលេខ៤ ភ្ជាប់ទៅក្រុងព្រះសីហនុ។ ដោយសារក្មួយសិស្សានុសិស្សនៅតំបន់នេះ មានការលំបាកនៅពេលបញ្ចប់អនុវិទ្យាល័យ សិស្សត្រូវបានបោះបង់ការសិក្សា ដោយសារតែសាលាវិទ្យាល័យនៅឆ្ងាយ មានដូចជា ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា។ ដោយមើលឃើញនូវបញ្ហាប្រឈម យើងខ្ញុំមានអារម្មណ៍គិតគូរ ដោយស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងអប់រំយុវជន និងកីឡា ដើម្បីពង្រីកសាលានេះឱ្យទៅជាវិទ្យាល័យទួលកែវ ព្រោះទីនេះជាចំណុចកណ្តាល នៃភូមិសាស្រ្តនៃឃុំទាំងបី។ ដោយមានកាចូលរួមជាសប្បុរសជនសមាគមន៍ចិនខេត្ត (ជាំងស៊ូ) ក្នុងនាមសម្តេចតេជោ បានជួយកសាងអគារសិក្សាមួយខ្នងនេះឡើង ដោយលោកឧកញ៉ា តុង ចំរើន ប្រធានសមាគមសហគ្រិនចិន (ជាំងស៊ូ) នៅកម្ពុជា បានជួយកសាងអគារសិក្សាមួយខ្នងកម្ពស់ ៣ជាន់ ស្មើនិង ៣០ បន្ទប់ ចំណាយថវិកាចំនួន ៦២ម៉ឺន ដុល្លាសហរដ្ឋអាមេរិក។
ឯកឧត្តមអភិបាលខេត្ត ធ្វើការសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលសិស្សជួយលើកទឹកចិត្ត អប់រំកូនចៅឱ្យខិតខំរៀនសូត្រចប់វិទ្យាល័យ និងបន្តការសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា ព្រោះចំណេះដឹងជាគុណតម្លៃសម្រាប់មនុស្សគ្រប់រូប សំដៅឈានទៅចូលរួមការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍសង្គមគ្រួសារ ចំណេះដឹងវាមានអត្ថប្រយោជន៍ខុសគ្នា អ្នកដែលមានចំណេះដឹងទទួលបានអត្ថប្រយោជន៍នៅក្នុងសង្គមកាន់តែខ្ពស់។ នៅតាមរោងចក្រសហគ្រាសត្រូវការអ្នកមាន ចំណេះដឹង សូមខិតខំជំរុញកូនចៅជំនាន់ក្រោយមានចំណេះដឹង ចំណេះធ្វើកាន់តែច្រើនបន្ថែមទៀត។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋាននៅខេត្តកំពតកាលពីពេលថ្មីៗកន្លងមកសម្តេចតេជោបានមានប្រសាសន៍ការកសាងផ្លូវជាតិលេខ៣ ឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំទៅភាគីរដ្ឋាភិបាលចិន ដើម្បីជួយសិក្សា ការកសាងផ្លូវនេះ ដើម្បីធានាគុណភាពការប្រើប្រាស់បានយូរ។ បញ្ហាផ្លូវជាតិលេខ៣ រាជរដ្ឋាភិបាលកំពុងគិតគូរ ដើម្បីសាងសង់ស្តារឡើងវិញឱ្យមានគុណភាព តម្លាភាព។ ប្រទេសជាតិមានសន្តិភាព យើងមានលទ្ធភាពកសាងផ្លូវនេះ ដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនតភ្ជាប់រវាងខេត្តជាប់តំបន់ឆ្នេរនាទិសនារតី នៃប្រទេសកម្ពុជា។ ព្រមទាំងជួយជម្រុញលើកទឹកចិត្តកូនចៅរបស់យើងមករៀននៅទីនេះ ក្មួយៗសិក្សានុសិស្សមានឱកាសរកការងារជាច្រើននៅខេត្តព្រះសីហនុ ដែលមានរោងចក្រ សហគ្រាសជាច្រើននៅស្រុកព្រៃនប់ ដែលត្រូវការអ្នកមានសមត្ថភាព មានដូចជា រោងចក្រផលិតកង់រថយន្ត ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើប ទាមទារឱ្យអ្នកមានជំនាញ និងអ្នកបច្ចេកទេសក្នុងនោះក៏មានរោងចក្រផលិតបន្ទះសូឡាផងដែរ។
ឯកឧត្តមអភិបាលខេត្ត ធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងដូចជំរុញ គឺដូចទី៦ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ដើម្បីបង្កើនភាពសុំាក្នុងខ្លួនជួយការពារពីជំងឺកូវីដ-១៩នៅក្នុងគ្រួសារ និងសហគមន៍៕