ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណៈប្រតិភូអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃស្តីពីការចុះត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងការដឹកនាំរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈូក បណ្ឌិត អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយិកា ទីចាត់ការ ប្រធានអង្គភាព និងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ ចំណុះសាលាខេត្តព្រះសីហនុ។