រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាសម្រួលដំណើរទស្សនកិច្ចភ្ញៀវទេសចរចំនួនប្រមាណ ៤,៦០០ នាក់ មកទស្សនានៅព្រះរាជាណាចក្រកម្ពុជា តាមរយៈនាវាទេសចរណ៍ចំនួន ០៨គ្រឿង តាមច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ដោយមានការចូលរួមពី អភិបាលក្រុង ស្រុក អគ្គនាយករង កំពង់ផែស្វយ័តក្រុងព្រះសីហនុ សមាគមនដឹកជញ្ជូនភ្ញៀវទេសចររ៉ឺម៉កកង់បី និងសមាគមនរថយន្តតាក់ស៊ីខេត្ត។