ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅផ្សារវាលរេញថ្មី ឃុំវាលរេញ ស្រុកព្រៃប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលអភិបាលរងខេត្ត អភិបាលស្រុកព្រៃនប់ ប្រធានក្រុមប្រឹក្សាស្រុក ឃុំទាំង ១៥ និងប្រជាពលរដ្ឋចូលរួម ៣៨០នាក់ ស្រី ៨៤នាក់។វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តព្រះសីហនុ ស្រុកព្រៃនប់ មានសមាជិក សមាជិកាចូលរួម ៣៨០ នាក់ ស្រី ៨៤នាក់ មកពីឃុំទាំង១៥ បានលើកជាសំណួរ និងសំណូម៣២ ក្នុងនោះផ្ទាល់មាត់ ១៣នាក់ និងប្រអប់សំបុត្រ ១៩។ ដោះស្រាយបាន ១៦សំណួរ សំណូមពរ។
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះ សីហនុអាណត្តិទី៣ ឆ្នាំ២០២២ គឺអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ២១៦ អ.ន.ក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររបស់ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក បានតម្រូវឱ្យក្រុមប្រឹក្សាខេត្តរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាមក្រុង ស្រុកក្នុងខេត្ត នៃឆ្នាំនីមួយៗ ប៉ុន្តែដោយវិបត្សសកល នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការរៀបចំវេទិកាត្រូវបានខកខានក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។ ឆ្នាំនេះដោយសារស្ថានភាពជំងឺកូវីដ-១៩ គ្រប់ គ្រងបានក្រុមប្រឹក្សាខេត្ត បានចាប់ផ្តើមរៀបចំវេទិកាឡើងវិញ ដើម្បីឱ្យលោក លោកស្រីលើកនូវបញ្ហា សំណើរ សំណួរ ឬសំណូមពរ ដើម្បីដោះស្រាយក្នុងវេទិកានេះ។ វេទិកានេះបានផ្តល់ឱ្យក្រុមប្រឹក្សាខេត្តព្រះសីហនុ នូវនីតិវិធី និងជាឧប ករណ៍មួយ ដើម្បីបង្កើននូវវប្បធម៌ក្នុងការពិភាក្សាវាងក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ឃុំ សង្កាត់ និងដៃគូរអភិវឌ្ឍនានាសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងសមធម៌ ផ្តល់ជូនប្រជាពលរដ្ឋចូលរួមក្នុងដំណើរការ នៃអភិបាលកិច្ចល្អរបស់ក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងដើម្បីធានាថា៖
១.រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប។
២.គ្រប់អ្នកពាក់ព័ន្ធក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត អាចបង្កើតបាននូវវប្បធម៌ នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យរៀង រាល់ត្រីមាសទី៤ នៃឆ្នាំនីមួយៗតាមរយៈ៖
-ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
-ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
-ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សា
-ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សានិងឆ្លើយតប។
ឯកឧត្តមបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាថ្ងៃនេះ ក៏ជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋ តំណាងអង្គការ សង្គមស៊ីវិល និងវិស័យឯកជនបានផ្លាស់ប្តូរនូវបទពិសោធន៌ និងផ្តល់ប្រឹក្សាអំពីអាទិភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ ប្រកបដោយចីរភាព និងបរិយាបន្ន។ គឺពិតជាមានសារសំខាន់បំផុតដែលអាចលើកឡើងនូវមតិយោបល់ សំណើរ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍមូលដ្ឋាន នៃខេត្តព្រះសីហនុ ឱ្យបានផុលផុសព្រោះយើងទាំងអស់គ្នាចង់បាន នូវការផ្តល់សេវាសាធារណៈពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ឱ្យបានកាន់តែល្អប្រសើរឡើង ប្រកបដោយគណនេយ្យភាព តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុបាន បានថ្លែងបិទវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ ប្រមូលបានធាតុចូលប្រកបដោយអត្ថន័យ ក្នុងគោលបំណងផ្សព្វផ្សាយពីលទ្ធផលរបស់រដ្ឋបាលខេត្តដែលសម្រេចបាន និងគម្រោងសម្មភាពអាទិភាពនានាក្នុងការបំរើសេវាសាធារណជូនប្រជាពលរដ្ឋក្នុងដែនសមត្ថិកិច្ចរបស់ខ្លូន ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ធ្វើការពិភាក្សាជាមួយអ្នកចូលរួម ពិសេសសមាជិកក្រុមប្រឹក្សាឃុំ និងអង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍរីកចម្រើន ដោយពង្រឹង គុណភាព គណនេយ្យភាពតាមបែបលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហើយរាល់សំណួរ និងសំណូមពរដែលនៅសេសសល់យើងនឹងធ្វើការដោះស្រាយជូនប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត៕