ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម
យន្ត មីន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំត្រៀមបុណ្យ
សមុទ្រលើកទី២ ក្រោមប្រធានបទ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់” ដែលនឹងប្រារព្ធធ្វើឡើងនៅខេត្ត
ព្រះសីហនុ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញ ចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលរង
ខេត្តព្រះសីហនុ លោកអភិបាលក្រុង ស្នងការរង មន្រ្តី ពាក់ព័ន្ធនានាជាច្រើនទៀត។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងក្នុងអង្គប្រជុំទាំងមូល ដើម្បីបង្ហាញ និងពិភាក្សាអំពីចំណុចសំខាន់ៗ ដូចជា៖
១- បន្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ
២- ការរៀបចំការតាំងពិព័ណ៌
៣- ការរៀបចំទីក្រុងស្អាត ដោយពិភាក្សាផ្តោតទៅលើបញ្ហា សំរាម ប្រព័ន្ធបង្ហូរទឹកកខ្វក់ ដោយបន្ថែមការផ្សព្វផ្សាយ
ដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹងពីបញ្ហាថែរក្សា ការពារបរិស្ថានកាន់តែទូលំទូលាយ
៤- ត្រួតពិនិត្យសេវាកម្មទេសចរណ៍ ត្រូវឱ្យមានគុណភាព
៥ -ត្រួតពិនិត្យម្ហូបអាហារដែលលក់នៅខាងក្រៅទីផ្សារ (ឧ. លក់នៅតាមផ្ទះជាដើម។ល។)
៦- បញ្ហារៀបចំឆ្នេរកម្សាន្ត
៧- ត្រួតពិនិត្យទៅលើបញ្ហាបិទបង្គន់អនាម័យនៅតាមបណ្តោយឆ្នេរអូរឈើទាល…
បន្ថែមទៅលើចំនុចខាងលើ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បានឱ្យប្រធានក្រុមគណៈកម្មការ
ទាំង៦ បង្ហាញពីការងារដែលក្រុមរបស់ខ្លួនបានសម្រេចនឹង កំពុងបន្តអនុវត្ត នឹងជំរុញឱ្យសមាជិកក្នុងអង្គប្រជុំ លើក
ឡើងអំពី ទីតាំងប្រារព្ធកម្មវិធីមកបង្ហាញ និងពិភាក្សាបន្ថែមទៀត៕ សម្បត្តិ