Home / ព័ត៌មានទូទៅ / លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងលើទីតាំងស្នើសុំឈូសឆាយធ្វើផ្លូវសម្រាប់ល្បាត និងជាផ្លូវការពារភ្លើងឆេះព្រៃនារដូវប្រាំង

លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យជាក់ស្ដែងលើទីតាំងស្នើសុំឈូសឆាយធ្វើផ្លូវសម្រាប់ល្បាត និងជាផ្លូវការពារភ្លើងឆេះព្រៃនារដូវប្រាំង

នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោក ចេន រ៉េត នាយករងរដ្ឋបាលសាលាខេត្តព្រះសីហនុ ព្រមទាំងលោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនម៉ុងរិទ្ធីគ្រុប បានអញ្ជើញចុះពិនិត្យជាក់ស្ដែងលើទីតាំងស្នើសុំឈូសឆាយធ្វើផ្លូវសម្រាប់ល្បាត និងជាផ្លូវការពារភ្លើងឆេះព្រៃនារដូវប្រាំង ព្រមទាំងសាងសង់ស្នាក់ការរងឈរជើងរបស់មន្ត្រីឧទ្យានជាតិ “ព្រះមុនីវង្ស” ភ្នំបូកគោ ស្ថិតនៅភូមិសាស្ត្រ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។