នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានអញ្ជើញទស្សនាការហាត់សមសម្ដែងសិល្បៈរបស់កុមារា-កុមារីដែលជាសិស្សានុសិស្សមកពីសាលាចំនួន ៥ ក្នុងខេត្តព្រះសីហនុ ហើយត្រៀមខ្លួនសម្រាប់ការសម្ដែងផ្លាស់ប្ដូរសិល្បៈវប្បធម៌ ជាមួយកុមារពីទីក្រុងឆាងវ៉ុនរបស់កូរ៉េ ដែលនឹងប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ទី២៥ ខែធ្នូខាងមុខនេះ នៅមុខវេទិកា ៧មករា ក្រុងព្រះសីហនុ។