ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២២ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរអង្គភាពក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។