Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ
អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY
ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោង BAY OF LIGHTS GROUND BREAKING CEREMONY ដែលមានទីតាំងនៅឆ្នេររាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តព្រះសីហនុ មានសេចក្តីរីករាយដែលបានមកចូលរួមក្នុង ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោង BAY OF LIGHTS នាឱកាសដ៏វិសេសវិសាលនេះ សូមជូនពរឱ្យគម្រោងនេះទទួលបានជោគជ័យ និងមានការគាំទ្រពីអតិថិជនកាន់តែច្រើន។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរក្រុមហ៊ុនព្រីនដែលបានចាប់ដៃធ្វើការអភិវឌ្ឍនៅតំបន់នេះ ទៅបីថាមានការគំរាមកំហែងពីជំងឺកូវីដ ប៉ុន្តែនៅទីនេះ បន្តសកម្មភាពរបស់ខ្លួនទោះបីលំបាក ដើរយឺត យើងបានឃើញហើយថា នៅទីនេះមានផ្ទៃទឹក ដោយសារតែមានសក្តានុពលធ្វើការអភិវឌ្ឍ គឺជាសក្ខីភាពដែលបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​ សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ ស្របតាមចក្ខុវិស័យដល់ឆ្នាំ២០៣៨ នៃគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាតារារះនាទិសនារតី។
ការអភិវឌ្ឍរបស់ក្រុមហ៊ុន ខានូពី ស៊ែន ឌីវេឡុបម៉ិន ឯ.ក (CANOPY SANDS DEVELOPMENT Co.,LTD) ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (Prince Real Estate Group) បានរៀបចំទីតាំងដីទំហំ ៨៣៤ហិកតា ស្ថិតនៅស្រុកឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ផ្តើមអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ «ទីក្រុងរាម» ស្របតាមនីតិវិធីជាធរមានរបស់គម្រោង BAY OF LIGHTS (អតីតគម្រោងទីក្រុងរាម) គឺជាគម្រោងអភិវឌ្ឍលំដាប់ថ្នាក់ពិភពលោក ដែលបានបំផុសគំនិតទម្រង់ទីប្រជុំជនមួយប្រកបដោយនិរន្តរភាពសម្រាប់ស្រុកព្រៃនប់ដែលគ្របដណ្ដប់លើផ្ទៃដី ៨៣៤ហិកតា នៅតំបន់ឆ្នេររាម ផ្ដល់នូវភាពល្អឥតខ្ចោះទាំងទីតាំង ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នាពេលខាងមុខ។ គោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក ការពារ និងអភិវឌ្ឍប្រកបដោយសមធម៌ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍជាតិទំនើបប្រកបដោយចីរភាព ផាសុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ មានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងមជ្ឈមណ្ឌលឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យាទំនើបមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។ ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់ខេត្តព្រះសីហនុមានការកើនឡើងជាគំហុក។