ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ ទន់ ខុន យឹម ឆៃលី និងបុត្រា បុត្រី បានផ្ដួចផ្ដើមបុណ្យ (ផ្កាសាមគ្គី) ដង្ហែយកទៅកសាងព្រះពុទ្ធបដិមាព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពិធីបុណ្យផ្ការនេះបានប្រារព្ធធ្វើនៅសួនច្បារវិមានឯករាជ្យ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ និងដង្ហែទៅកាន់ព្រះអង្គធំទឹកធ្លាក់ភ្នំតារាល ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ។
បុណ្យផ្កាសាមគ្គី នេះផ្តួចផ្តើមឡើងដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងលោកជំទាវ ទន់ ខុន ឯកឧត្តមអ្នកតំណាងរាស្រ្តខេត្តព្រះសីហនុ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តព្រះសីហនុ អ្នកតំណាងរាស្ត្រខេត្ត សៀមរាប ឯកឧត្តមអភិបាលខេត្តកំពង់ចាម រដ្ឋមន្រ្តក្រសួងពត៌មាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងអប់រំ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តមអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ថា បុណ្យផ្កាសាមគ្គីនេះ ដើម្បីកសាងព្រះអង្គផ្ទុំ ទឹកធ្លាក់ភ្នំតារាល ដោយផ្តើមបុណ្យ ទី១.រូបខ្ញុំ និងក្រុមគ្រួសារ ២.ក្រុមការងាររបស់រាជរដ្ឋាភិបាលខេត្តព្រះសីហនុ មានឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាអតីតអភិបាលខេត្តកំពង់ចាម និងឯកឧត្តម អភិបាលខេត្តកំពង់ចាម និងក្រុមការងារ។ ក្រុមការងារទាំងពីរនេះចាប់ដៃគ្នាកសាងព្រះអង្គផ្ទុំ ភ្នំតារាល ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បុណ្យផ្កាសាមគ្គី ដើម្បីដង្ហែមកកាន់ព្រះអង្គធំទឹកធ្លាក់ភ្នំតារាល លឹង្ហ១,០០០។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រះពុទ្ធសាសនាមានពីរសណ្ឋាន មានព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ទាំងពីរនេះដើរទន្ទឹមគ្នា គឺពុទ្ធចក្រ និងអាណាចក្រ យើងត្រូវប្រកាន់ភ្ជាប់នៅព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ហើយការកសាងព្រះអង្គធំទឹកធ្លាក់តារាលនេះ ទៅតាមរចនាបទភ្នំគូ លេនមាន ៩ម៉ែត្រ ហើយនៅទីនេះកសាងព្រះអង្គផ្ទុំ ១២ម៉ែត្រ កសាងដោយថ្មនៅទីនេះ ដែលមានតាំងពីសម័យកាលប៉ុន្មានសតវត្យមកហើយ ព្រះអង្គផ្ទុំ ភ្នំតារាល គ្រោងឆ្លាក់រយៈពេល ៦ខែ ក៏ប៉ន្តែពេលឆ្លាក់វាមានសុទ្ធតែដែក ដូច្នេះក្រុមជាងឆ្លាក់រយពេល ២ឆ្នាំទើបរួចរាល់ និងលាបពណ៌ទឹកមាស ទុកជាកន្លែងសិការះបូជា ទុកជាសម្បត្តិសាធារណៈជូនបងប្អូនប្រជាពលរដ្ឋរបស់យើងបានគោរពបូជា ហើយនៅខាងក្រោមមានទឹកជ្រោះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លៃអំណរគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលបានទទួលមន្ត្រី និងប្រតិភូមកពីខេត្តកំពង់ចាមចូលរួមបុណ្យផ្កាសាមគ្គីនៅទីនេះ ម្យ៉ាងទៀតសុទ្ធាជ្រះថ្លាដែលយើងបានរួមគ្នាធ្វើនាពេលនេះ បុណ្យកើតឡើងដោយសុទ្ធាជ្រាះថ្លារដែលយើងទាំងអស់គ្នាបានបូជាអស់ពីកម្លាំងកាយចិត្ត ផ្លូវចិត្ត ផ្លូវធម៌ ចរិយាធម៌ រចនាបទធម៏ និងការកសាងផ្លូវចិត្ត បុណ្យកើតឡើងមានបីយ៉ាង ទី១.ការចូលរួមហែបុណ្យផ្កាសាមគ្គី ថ្វាយព្រះអង្គធំភ្នំទឹកធ្លាក់តារាល គឺបានបុណ្យ ទី២.ការចំណាយលុយ ទ័យទានមានដូចជាចងផ្ការ និងទ័យវត្ថុនានា និងទី៣.ការគោរព្ធបូជាទទួលបានបុណ្យ ហើយបុណ្យនេះនៅពេលដែលយើងចាស់ទៅនឹកថា បានដង្ហែបុណ្យផ្កាកាន់ទៅកាន់ព្រះអង្គធំទឹកធ្លាក់ភ្នំតារាល យើងនឹងទទួលបានផលបុណ្យ៕