Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈកម្មការគ្រឹស្ទបរិស័ទខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម

ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈកម្មការគ្រឹស្ទបរិស័ទខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម

ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យគណៈកម្មការគ្រឹស្ទបរិស័ទខេត្តព្រះសីហនុ ចូលជួបសម្តែងការគួសម និងពិភាក្សាអំពីការស្នើសុំរៀបចំកម្មវិធីណូអែលក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។
ក្នុងឱកាសនោះឯកឧត្តម សៀ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានជំរាបជូនឯកឧត្តមអភិបាលខេត្ត ស្តីពីសុំការរៀបចំកម្មវិធីណូអែល អបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រឹស្ទ សម្រាប់គ្រឹស្ទបរិស័ទទូទាំងខេត្តព្រះសីហនុ។ ពិធីបុណ្យណូអែលនេះ នឹងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលមង្គលសេដ្ឋាច័ន្ទ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ការសុំរៀបចំកម្មវិធីណូអែល អបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រឹស្ទ ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តសូមឯកភាពតាមសំណើរ ក៏ប៉ុន្តែត្រូវកំណត់អ្នកចូលរួមឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការធានានូវសន្តិសុខសុវត្ថិភាពសាធារណក្នុងខេត្តព្រះសីហនុឱ្យបានល្អប្រសើរ។