ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាទីតាំងអភិរក្សព្រៃកោងកាងដែលធំជាងគេ និងបានបន្តដំណើរទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើន នៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដែលនៅពេលព្រឹក ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកបានធ្វើដំណើរទៅទស្សនានៅពាមក្រសោប ខេត្តកោះកុង ក្រោមការដឹកនាំរបស់ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយនៅពេលរសៀល ប្រតិភូបកមកឆ្នេរឋានសួគ៌វិញ ដោយមានការទទួលស្វាគមន៍ពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត លោក ជាវ វិជ្ជាក់ លោក យូសុះ សូឡៃម៉ាន់ អភិបារងខេត្តព្រះសីហនុ។