ខេត្តព្រះសីហនុ៖ នារសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំ ពិធីសំណេះ
សំណាល និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការ ក្នុងសាលាខេត្តព្រះសីហនុទាំងអស់ ក្នុងឱកាសបុណ្យ
ភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម
យន្ត មីន អភិបាល នៃគណ:អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្នុងសាលាខេត្ត។
នៅក្នុងឱកាសនោះ រដ្ឋបាលខេត្តក៏បានប្រកាសដីកាតែងតាំង លោក ភេទ សុវណ្ណ ជាប្រធានការិយាល័យរបៀប
និងឯកសារ នៃទីចាត់ការរដ្ឋបាលសាលាខេត្តព្រះសីហនុផងដែរ។
ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរដល់មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់
កម្លាំងកាយចិត្ត បំពេញភារកិច្ច មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ក៏ដូចជា
ប្រទេសជាតិយើងទាំងមូល។
មន្រ្តីរាជការសាលាខេត្តព្រះសីហនុ ទាំងអស់ បានសម្តែង នូវសេចក្តីរីករាយ ដឹងគុណ ប្រកបដោយទឹកមុខស្រស់ថ្លា
ទទួលយកនូវសន្តានចិត្តដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ ដែលតែងតែបានគិតគួរដល់សុខទុក្ខរបស់មន្រ្តីរាជការក្រោមឱវាទ
និងប្តេជ្ញាបន្ត ខិតខំបំពេញការងារជូនថ្នាក់ដឹកនាំខេត្តឲ្យបានល្អប្រសើរ។ គួសបញ្ជាក់ផងដែរថា នេះមិនមែនជាលើក
ទី១ទេ ដែលរដ្ឋបាលខេត្ត បានផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តជូនមន្រ្តីរាជការ តួយ៉ាងដូចជា ក្នុងឱកាសពីធីបុណ្យ
ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជាដើម។
ស្ថិតនៅបរិយាកាសដ៏រីករាយនេះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត បានផ្តល់កិត្តិយសក្នុង
ពិធីចែកអំណោយជូនមន្រ្តីរាជការ ដែលរង្វាន់ទាំងនោះរួមមាន មន្ត្រីម្នាក់ៗទទួលបាន៖ ១- អង្ករ ចំនួន ២០គីឡូក្រាម
និង២- ថវិកា មួយចំនួន ។ TR