នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកបានរៀបចំពិធីជប់លៀងអាហារពេលល្ងាចជាផ្លូវការជូនគណៈប្រតិភូក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។
គួរបញ្ជាក់ថា កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ចាប់ពីថ្ងៃ៩-១៤ ខែធ្នូ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ ដោយពិធីមហាសន្និបាត នឹងប្រារព្វឡើងនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។