Home / ព័ត៌មានទូទៅ / រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត នឹងធ្វើការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់ពិភពលោក នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត នឹងធ្វើការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់ពិភពលោក នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ

ក្នុងឱកាសពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នៅវេលាម៉ោង១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នេះ រដ្ឋបាលខេត្ត សហការជាមួយមន្ទីរព័ត៌មានខេត្ត នឹងធ្វើការផ្សាយបន្តផ្ទាល់នូវការប្រកួតបាល់ទាត់ពិភពលោក នៅតាមទីតាំងសំខាន់ៗនៅក្នុងក្រុងព្រះសីហនុដូចខាងក្រោម៖

-ឆាកប្រគុំតន្ត្រីនៅទីលានតេជោ(ពយតាមូង)
-រូបសំណាកតារារៈនាទិសនិរិតី នៅឆ្នេរអូរឈើទាល
-វេទិកា៧មករា
-នៅក្បែងរង្វង់មូលតោពីរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិអន្តរជាតិអញ្ជើញទស្សនាដោយសេរី។