នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីមន្ទីរ អង្គភាពជំនាញចុះពិនិត្យមើលការរៀបចំដាក់តាំងភ្លើងលម្អនៅតាមសួនច្បារ និងដងផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២នៅខេត្តព្រះសីហនុ។