ដំណើរឆ្ពោះទៅកាន់បុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ
រដ្ឋបាលក្រុងព្រះសីហនុ បន្តដឹកនាំក្រុមការងារចុះណែនាំ និងជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងបួនសង្កាត់ ជាពិសេសនៅតាមដងផ្លូវសំខាន់ៗ ចូលរួមរៀបចំលំនៅដ្ឋាន-ទីតាំងអាជីវកម្មឱ្យបានស្អាតជាប្រចាំ និងតុបតែងលម្អភ្លេីងពណ៌ ដេីម្បីអបអរសាទរពិធីបុណ្យសមុទ្រលេីកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេ ព្រមទាំងព្រឹត្តិការណ៍ផ្សេងៗ នាចុងឆ្នាំនេះ។