ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញ ជាគណៈអធិបតីក្នុងកម្មវិធី នឹកភ្នែកនឹងវាស់កំហើញជូនសិស្សានុសិស្សនិងបុគ្គលិកសិក្សានៅវិទ្យាល័យស្ទឹងហាវ។ ពិធីនេះធ្វើឡើងដើម្បីពិនិត្យសុខភាពភ្នែក កាត់វ៉ែនតា និងបញ្ហាសុខភាពភ្នែកដទៃទៀត ដោយអ្នកជំនាញមកពី មន្ទីរសុខាភិបាលនិងអង្គការហ្វ្រេតហូឡូ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងអំណរគុណ និងកោតសរសើរដល់អង្គការហ្វ្រេតហូឡូ មន្ទីរសុខាភិបាល និងមន្ទីរអប់រំយុវជននិងកីឡា ដែលបានផ្ដល់ការយកចិត្តទុកដាក់ជាពិសេសទៅដល់សុខភាពភ្នែករបស់អ្នកសិក្សា ដោយសារភ្នែកជាញាណទទួល ចាប់រូបភាពទាំងឡាយ មកកាន់ខួរក្បាល ដែលអាចឱ្យយើងមើលឃើញ និងដឹងពីរឿងរ៉ាវ ទាំងឡាយ ដែលកើតមាននៅជុំវិញខ្លួន។ មនុស្សភាគច្រើនបានទទួលរង ឥទ្ធិពលយ៉ាងខ្លាំង ពីបញ្ហាសុខភាពភ្នែក។ របាយការណ៍ របស់អង្គការសុខភាពពិភពលោកឱ្យដឹងថា ចំនួនអ្នកពិការភ្នែក មានការកើនឡើងខ្ពស់ នៅលើពិភពលោក។ ដូចនេះការពិនិត្យព្យាបាល និងការថែរក្សា សុខភាព ភ្នែកជារឿង មួយដ៏សំខាន់ ទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងបន្ទាន់។