ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ សាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះត្រួតពិនិត្យ និងធ្វើតេស្តបឋម លើផលិតផលម្ហូបអាហារស្រស់ (មឹក បង្គា សណ្តែកបណ្តុះ ស្ពៃជ្រក់ ខ្ញីហាន់ ត្រីងៀត ឆៃពៅ សាច់ក្រក មឹកក្រៀម ) នៅផ្សារលើ និងផ្សារពាណិជ្ជកម្ម ក្នុងក្រុងព្រះសីហនុ ដើម្បីធានាសុវត្ថិភាពផលិតផលម្ហូបអាហារដែលតាំងលក់លើទីផ្សារ មុនកម្មវិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោកសំរាប់ឆ្នាំ២០២២ នៅខេត្ដព្រះសីហនុ ឈានចូលមកដល់នាពេលខាងមុខ។ ជាលទ្ធផល ពុំមានផលិតផលម្ហូបអាហារស្រស់ ដែលមានលាយសារធាតុគីមីហាមឃាត់នោះទេ។ មន្រ្តីយើងក៏បានបន្តណែនាំដល់អាជីវករឱ្យបានយល់ដឹងអំពីការដាក់តាំងលក់ឱ្យមានសុវត្ថិភា មានអនាម័យឱ្យបានល្អត្រឹមត្រូវ និងច្បាប់ដែលមានចែង ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត។