នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកជំទាវ ម៉ិញ កុសុនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទស្សនាការសម្តែងសាកល្បងនូវល្ខោនភ្លេងការរឿង «ព្រះថោងនាងនាគ» នៅសាលមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព។ គួរបញ្ជាក់ផងដែរថា ល្ខោននេះគឺក្រោមការផ្តួចផ្តើមគំនិតរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បាននាំយកនូវថវិកាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីឧបត្ថម្ភដល់សិល្បករល្ខោនផងដែរ។