ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ និងលោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យលើកទី៩ ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើពិភពលោក ក្រោមប្រធានបទ” ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម” ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នៅខេត្តព្រះសីហនុ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកនៅខេត្តព្រះសីហនុ ដោយធ្វើការបែងចែកជាពីរក្នុងនោះ ទី១.អនុគណៈកម្មការដែលជាសមាជិកក្រុមការងារពិនិត្យលើភារកិច្ចទទួលខុសត្រូវ និងពិភាក្សាឱ្យបានផុសផុល និងលើកពីកង្វល់ដែលត្រូវយកមកធ្វើការពិភាក្សាដោះស្រាយឱ្យបានរលូន។ ទី២.ភារកិច្ចរបស់លេខាធិការដ្ឋានរៀបចំបុណ្យសមុទ្រថ្នាក់ខេត្ត ដើម្បីធ្វើការពិនិត្យផ្ទៀងផ្អាត់ជាភារកិច្ចទទួលខុសត្រូវ និងរាយការណ៍ពីវឌ្ឍនភាពនៃការរៀបចំបុណ្យសមុទ្រ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក ដើម្បីរួមគ្នាពិនិត្យធ្វើការដោះស្រាយបានទាន់ពេលវេលា។