ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងលោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពីធីបើកការប្រកួតកីឡាម៉ូតូទឹក កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅឆ្នេរអូរឈើទាល សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។