កាលពីវេលាម៉ោង០៥និង៣០នាទីទាបភ្លឺថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងល្បាតកងរាជអាវុធខេត្តព្រះសីហនុ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ករណីលួចកាត់ខ្សែភ្លើងក្នុងអគារមួយកន្លែង នៅចំណុច ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានចុះទៅទីតាំងខាងលើ ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ ភូ សុផា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ យកមកសាកសួរនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
វត្ថុតាងបានរួមមាន៖ ខ្សែភ្លេីងមួយចំនួន កាំបិតចំនួន០១ ទូរស័ព្ទដៃ ចំនួន០១ គ្រឿង។
កម្លាំងការិយាល័យជំនាញរបស់កងរាជអាវុធហត្តខេត្តកំពុងបន្តនីតិវិធី និងបង្កសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការផ្លូវច្បាប់។