Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក

ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបានឧបត្ថម្ភធុងសំរាមជាលើកទី២ ចំនួន ២០០ធុងទៀត សរុបចំនួន ៤០០ធុង ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណដល់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អឹម អេ (ខេមបូឌា) ម.ក ដែលបាននាំយកធុងសំរាមឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងការងារថែរក្សាអនាម័យ បរិស្ថានស្អាតក្នុងទីខេត្តព្រះសីហនុ។