ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាព និងការិយាល័យជំនាញចំណុះសាលាខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំថា ជាបរិបទថ្មីមួយសម្រាប់ខេត្តព្រះសីហនុបានចូលរួមអនុវត្តគោលនយោបាយកំណែទម្រង់ ដែលជាបទពិសោធន៍ថ្មីៗដំណើរការគាំទ្រកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈឆ្លងកាត់ការលំបាកនេះ ស្របតាមស្ថានការកម្ពុជាមានការអភិវឌ្ឍរីកចម្រើន និងជាការចែករំលែកនូវមេរៀនទ្រឹស្តី ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុសាធារណ។ យើងជួបប្រទះបញ្ហាប្រឈមជាច្រើនធ្វើឱ្យមន្ត្រីយើងជួបការលំបាក ម្យ៉ាងការយល់ដឹងនៅមានកម្រិត ខ្ញុំជឿជាក់ថា និងបានចែករំលែកបញ្ហាប្រឈមានានា ដើម្បីផ្តល់ឱកាសឱ្យមន្ត្រីមូលដ្ឋានអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បន្តការខិតខំជម្រុញសកម្មភាពកាន់តែល្អប្រសើរនូវបទបង្ហាញត្រៀមនាំយកបទពិសោធន៍ និងបញ្ហាប្រឈមដល់ក្រុមការងារ ដើម្បីរកដំណោះស្រាយទទួលបានចំណេះដឹងកាន់តែច្រើនបំផុត ដើម្បីយកទៅអនុវត្តហិរញ្ញវត្ថុសាធារណៈជាទុនសម្រាប់ការអនុវត្តនាពេលខាងមុខ។
ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានប្រសាសន៍បើកកិច្ចប្រជុំការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាល ៣បូក២ ការអនុវត្តលោមតាមសារាចរលេខ ០៩សរ របស់រាជរដ្ឋាភិបាល ស្តីពីវិធាន និងនីតិវិធីនៃការអនុវត្ត ការត្រួតពិនិត្យ ការតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងគោលដៅពីរ ធ្វើរបាយការណ៍សាធារណៈប្រចាំឆ្នាំ ក្រុមការងារពង្រីកវិសាលភាពដល់រាជធានី ខេត្ត និងស្តាប់បញ្ហាប្រឈម ៣ពាំនាំជូនថ្នាក់ដឹកនាំក្រសួងហិរញ្ញវត្ថុផែនការសកម្មភាពរបស់អគ្គនាយកដ្ឋាន ស្វែងយល់បញ្ហាប្រឈមកែទម្រងសាធារណៈជូនស្ថាប័នរាជធានី ខេត្ត ៖
១.ការប្រមូលចំណូលសារពើព័ន្ធ
២.ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋធ្វើប័ណ្ណកម្មសិទ្ធិនៅទូទាំងប្រទេស ធ្វើការរួមគ្នាជម្រុញធ្វើប័ណ្ណកម្មសិទ្ធ
៣.ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យា គោលដៅការអនុវត្តថវិកាកាន់តែងាយស្រួល និងគ្រប់ជ្រុងជ្រោយ
៤.ធ្វើសមាហរណកម្មនៅថ្នាក់ក្រោមជាតិ
៥.ប្រគល់មុខងារជូនរដ្ឋបាលក្រុង ស្រុក មាន ៥៥មុខងារ ដែលមានប្រទាក់ក្រឡាការងារក្នុងការផ្ទេរមុខងារ និងហិរញ្ញវត្ថុមកកាន់រាជធានី ខេត្ត
៦.ការអនុវត្តសមត្ថភាពកែទម្រង់ហិរញ្ញវត្ថុសាធារណៈកាន់តែមានប្រសិទ្ធិភាព ពិសេសការអនុវត្តថវិកា។