Home / ព័ត៌មានទូទៅ / សន្និសីទកាសែត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីករណីទន្ទ្រានដីព្រៃតំបន់ ការពារក្បាលឆាយ

សន្និសីទកាសែត និងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អំពីករណីទន្ទ្រានដីព្រៃតំបន់ ការពារក្បាលឆាយ

ខេត្តព្រះសីហនុ៖ នៅសៀល ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៦  ឯកឧត្តម យន្ត មីន  អភិបាលនៃ គណៈអភិបាលខេត្ត
ព្រះសីហនុ  បានធ្វើសន្និសីទកាសែត និងដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការ  ឯកភាពរដ្ឋបាលខេត្ត អំពីករណីទន្រ្ទានដីព្រៃ
តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយដែលជាតំបន់ប្រភពទឹកស្អាតសម្រាប់ខេត្ត។

អង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានពិភាក្សាពិគ្រោះយ៉ាងល្អិតល្អន់ អំពីឬសគល់នៃបញ្ហាសកម្មភាពកាប់
ទន្ទ្រានព្រៃតំបន់នេះ  និង ចាត់វិធានការម៉ឺងម៉ាត់ក្នុងការពារតំបន់នេះ  ព្រមទាំងដាក់ផែនការ ចម្បងៗបី ដើម្បីឱ្យកម្លាំង
ចម្រុះចុះអនុវត្តន៍ចាក់ស្តែង ដូចជាៈ
១. បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុង តំបន់ពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្តអំពីសារៈសំខាន់ តំបន់ព្រែកទឹក
សាបក្បាលឆាយ
២. បន្ថែមកម្លាំងចម្រុះចុះល្បាត និងបង្កើតប៉ុស្តិ៍ការពារក្នុងតំបន់នេះ
៣. ស្នើឱ្យមានកិច្ចសហការពីស្ថាប័នតុលាការ

ឯកឧត្តមបានបញ្ជាក់ច្បាស់ថា មានជនខិលខូច មកកាប់ទន្ទ្រានព្រៃក្បាលឆាយ ក្នុងរយៈកន្លងពេលមកនេះ បានកាប់
បំផ្លាញទន្ទ្រានកាន់កាប់ ដីអស់ប្រមាណ ១០ ហិកតា ដែលជនខិលខូច ទាំងនោះជាប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះ
សីហនុផង និង មកពីបណ្តាខេត្តផ្សេងៗទៀត ដូចជា កំពត កោះកុង តាកែវ ព្រៃវែង កំពង់ចាម …ជាដើម។ ឯកឧត្តម
បញ្ជាក់បន្ថែមថា បើមានជនខិលខូច ពីខេត្តកោះកុង  ប្រាប់ថាជាសាច់ញាតិជាមួយឯកឧត្តម មិនថាជាបងប្អូន ឬកូន
ស្នើកម្លាំងចម្រុះទាំងអស់ចាត់វិធានការម៉ីងម៉ាត់តាមច្បាប់។ សាលី

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a1

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a2

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a3

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a4

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a5

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a6

%e1%9e%9f%e1%9e%93%e1%9f%92%e1%9e%93%e1%9e%b7%e1%9e%9f%e1%9e%b7%e1%9e%91%e1%9f%a7