ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុ អញ្ជើញស្តាប់បទបង្ហាញ និងទស្សនកិច្ចទីតាំងរបស់ក្រុមហ៊ុនអចលនទ្រព្យ PHU CHONG នៅទីក្រុងរ៉ាចយ៉ា ខេត្តគៀនយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម។