ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៦នេះ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្ត
ព្រះសីហនុ និង លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការមេប្រយោគមណ្ឌល បានអញ្ជើញ
ចូលរួមកាត់វិញ្ញាសារ សម្រាប់បេក្ខជនប្រឡងជ្រើសរើសបញ្ចូល ក្នុងក្របខ័ណ្ឌមន្ត្រីរាជការសីុវិល នៃក្រសួងមហាផ្ទៃ
ក្នុងក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ មន្រ្តីក្រមការ និងមន្ត្រីលេខាធិការរដ្ឋបាលនៅមណ្ឌល ប្រឡងសាលាបឋមសិក្សា
ហ៊ុនសែនក្រុង ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានបេក្ខជនចូលរួមប្រឡងសរុបចំនួន
១៥១នាក់ ក្នុងនោះបេក្ខជនប្រឡងក្របខ័ណ្ឌរដ្ឋបាលជាន់ខ្ពស់ចំនួន ៧៥នាក់ ក្របខ័ណ្ឌក្រមការចំនួន ៥១ និងក្រប
ខ័ណ្ឌលេខាធិការដ្ឋបាលចំនួន ២៥នាក់។
គួសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៦នេះ សម្រាប់ខេត្តព្រះសីហនុ ក្រសួងមហាផ្ទៃបានផ្តល់ក្របខ័ណ្ឌចំនួន០៨កន្លែង
ដែលត្រូវបញ្ជូនទៅបម្រើការតាមទីតាំង ដូចខាងក្រោម៖
- រដ្ឋបាលស្រុកព្រៃនប់ ចំនួន ២កន្លែង (ជាន់ខ្ពស់១ និងលេខាធិការ១)
- រដ្ឋបាលស្រុកស្ទឹងហាវ ចំនួន ៣កន្លែង (ជាន់ខ្ពស់១, ក្រមការ១ និងលេខាធិការ១)
- រដ្ឋបាលស្រុកកំពង់សីលា ចំនួន ៣កន្លែង (ជាន់ខ្ពស់១, ក្រមការ១ និងលេខាធិការ១) ។ ដោយៈ TR