ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន៤៩៤.៩១៩នាក់។ កំណើនភ្ញៀវទេសចរណ៍នេះ ក្រោយមានការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងឆ្នេរស្អាត ធំទូលាយ មានបន្ទប់ទឹកសាធារណៈស្តង់ដា ការការពារសន្តិសុខ សណ្តាប់ធ្នាប់អនាម័យ បរិស្ថានបានយ៉ាងល្អប្រសើរ រួមផ្សំនឹងការរៀបចំព្រឹត្តិការណ៍ ការតាំងពិព័រណ៌អន្តរជាតិ ការប្រគុំតន្ត្រី ដែលជាការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់មកកំសាន្តក្នុងខេត្តព្រះសីហនុ។
Home / ព័ត៌មានទូទៅ / រយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្ដនៅខេត្តព្រះសីហនុ ចំនួន៤៩៤.៩១៩នាក់