អនុវត្តតាម សេចក្ដីណនាំលេខ០០៨/២២ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុយើងសង្កេតឃើញថាមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រង្គសាល ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន គ្រឹះស្ថានសិក្សា និងបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ បានចូលរួមរៀបចំសំអាតអនាម័យបរិស្ថាន តុបតែងលំអនៅតាមអាគារស្ថាប័ន និងលំនៅឋានរៀងៗខ្លួនបានល្អស្អាត និងមានសណ្តាប់ធ្នាប់ សាកសមជាទីក្រុងទេសចរណ៍។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បណ្តាមន្ទីរស្ថាប័ន អង្គភាព និងបងប្អូនប្រជាពលរដ្ឋផ្សេងទៀត សូមបន្តចូលរួមរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងកែលំអសោភ័ណភាព អនាម័យបរិស្ថាន ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។