ព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អ៉ី សុខឡេងអភិបាលរងខេត្តព្រះសីហនុ បានចុះពិនិត្យទីតាំងស្នើសុំសាងសង់ផែទេសចរណ៍ ដែលមានបណ្តោយចំនួន ៥០០ ម៉ែត្រ និងទទឹង៦ម៉ែត្រ ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអភិបាល អភិបាលរងស្រុក នាយកទីចាត់ការផែនការ និងវិនិយោគ តំណាងទីចាត់ការអន្តរវស័យ និងមន្ទីរអង្គភាពពាក់ព័ន្ធ។