រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំសិក្សាស្វែងរកដំណោះស្រាយឱ្យបានសមស្របលើប្រព័ន្ធបង្ហូរទឹកដែលកំពុងហូរកាត់ដីក្រុមហ៊ុន OCIC ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយកទីចាត់ការផែនការ និងវិនិយោគ នាយកទីចាត់អន្តរវិស័យ មេធាវីសាលាខេត្ត និងលោកមេធាវីតំណាងក្រុមហ៊ុន OCIC។