Home / ព័ត៌មានទូទៅ / ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម

ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិឱ្យឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត និងប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាជាលើកទី២ គិតពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២០ មាននាវាកងទ័ពជើងទឹករបស់អូស្ត្រាលីចំនួន១៦គ្រឿង បានបំពេញទស្សនកិច្ច ១៤លើក។ តាមរយៈមូលនិធិហ្រ្វេតហូឡូកម្ពុជា បានជួយសាងសង់អគារចក្ខុរោគមួយខ្នងនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុមានទំហំ ៦៣៨ម៉ែត្រការ៉េ ស្មើនឹង ៨បន្ទប់ បំពាក់សម្ភារៈ បរិក្ខារពេទ្យសម្រាប់ដំណើរការពិនិត្យភ្នែក វាស់ភ្នែក វះកាត់ភ្នែក និងកាត់វ៉ែនតា ព្រមទាំងបានផ្តល់ឱសថ ទន្ទឹមនោះយើងចង់បានចក្ខុរោគ កាន់តែទំនើបបន្ថែមទៀត បច្ចុប្បន្នយើងមានមន្ត្រីសុខាភិបាលចំនួនជាង ២០០នាក់ ចំពោះគ្រូពេទ្យឯកទេសមានតែម្នាក់គឺ (ចក្ខុរោគ)។ ដោយមានការគាំទ្រ និងឧបត្ថម្ភដោយអង្គការ UNFPA និងម៉ារីស្តុប លើកកម្ពស់សុខភាពមាតា និងទារក និងបានជួយផ្នែកអប់រំនៅខេត្តព្រះសីហនុផងដែរ ប្រទេសអូស្ត្រាលី បានរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្រុងព្រះសីហនុ ជាទីក្រុងឆ្លាតវៃ SMART CITY លើគម្រោងចំណតសាកល្បងចំណតទៅក្រុងឆ្លាតវៃរបស់ក្រុងព្រះសីហនុ។ ក្រៅពីកិច្ចសហប្រតិបត្តិការ សូមជួយគាំទ្រផ្នែកកសិកម្មបន្ថែមទៀត ដោយសារនៅរដូវវស្សាការចិញ្ចឹមត្រីរបស់ប្រជាកសិករនៅស្រុកស្ទឹងហាវ ជួបប្រទះធ្វើឱ្យត្រីពួកគាត់ងាប់ច្រើននៅរដូវវស្សា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានការជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងពលករបរទេសខុសច្បាប់មកធ្វើការនៅខេត្តព្រះសីហនុនៅពេលដែលកម្ពុជាមានសន្តិសុខពេញលេញ មានការអភិវឌ្ឍរីកចម្រើន មានជនបរទេសមកធ្វើការនៅកម្ពុជា ពិសេសខេត្តព្រះសីហនុ បង្កឱ្យមានការជួញដូរមនុស្សកើតឡើង ដែលពួកឧក្រិដ្ឋជនឆ្លៀតឱកាសចូលមកធ្វើការដោយខុសច្បាប់ ដើម្បីទាញយកផលចំណេញប៉ះពាល់ (ស្តីពីសេរីភាព) ហើយយើងក៏បានបើកយុទ្ធនាការបង្ក្រាបតាមផ្លូវច្បាប់របស់កម្ពុជា និងច្បាប់អន្តោប្រវេសន្តបញ្ជូនជនសង្ស័យចំនួន ៦០នាក់ ផ្តន្ទាទោសតាមផ្លូវច្បាប់ និងបញ្ជូនជនអន្តោប្រវេសន្តជាង ១០០០នាក់ទៅប្រទេសវិញ មាន ១២សញ្ជាតិ។ ទាក់ទងនឹងការបើកឱ្យដំណើរការផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ខេត្តព្រះសីហនុមានភាពអ៊ូអរ ពិសេសមានការកកស្ទះផ្លូវជាប់មាត់សមុទ្រ។ ទស្សនវិស័យការអភិវឌ្ឍខេត្តព្រះសីហនុ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង រាជរដ្ឋាភិបាលបានរៀបចំអភិវឌ្ឍផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងហិរញ្ញវត្ថុនាពេលខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន អភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី១ បានបញ្ចប់ និងបន្តជំហានទី២ ចាប់ពីឆ្នាំ(២០២២-២០២៥)ពង្រីកកំពង់ផែឱ្យមានជំរៅទឹក១៣,៥០ម៉ែត្រ និងបន្តជំហានទី៣ (២០២៥-២០២៩) ឱ្យមានជំរៅទឹក ១៦ម៉ែត្រ អាចឱ្យនាវាធ្វើចរាចរណ៍នៅលើពិភពលោក ៩០ភាគរយ ចូលចតធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកមានការថយចុះ។
ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីបានថ្លែងអំណរគុណអភិបាលខេត្ត និងសហការី អនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួរសម និងជំរាបលា ព្រោះឯកឧត្តមត្រូវបញ្ចប់អាណត្តិនៅខែមករា ឆ្នាំ២០២៣ខាងមុខ។ ការកសាងផ្លូវល្បឿនលឿនធ្វើឱ្យការធ្វើដំណើកាត់បន្ថយចំណាយពេលបាន៥០ភាគរយ។ កម្ពុជាបង្កើតព្រឹត្តិការណ៍អនុញ្ញាតិឱ្យនាវាទេសចរណ៍ Wasterdam ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានជនជាតិអូស្ត្រាលីចំនួន ៨១នាក់នៅលើនាវា និងសូមអរគុណឯកឧត្តមអភិបាលខេត្តបានជួយសម្របសម្រួលឱ្យជនជាតិអូស្ត្រាលីបានវិលត្រឡប់ទៅប្រទេសដោយសុវត្ថិភាព ទាក់ទងនឹងទីក្រុងឆ្លាតវៃ យើងសង្កេតឃើញកំណើនការអភិវឌ្ឍមានសណ្ឋាគារ កាស៊ីណូ ទាមទារឱ្យក្រុងរបស់យើងជាទីក្រុងឆ្លាតវៃ។ កាលពីឆ្នាំ២០២១ នាវាកងទ័ពជើងទឹកអូស្រ្តាលីចូលចតនាំយកមកនូវឧបករណ៍គ្រប់គ្រងកូវីដជាង ៨០០គីឡូក្រាម ប្រគល់ជូនកងទ័ពជើងទឹករាម ខេត្តបាត់ដំបង ខេត្តសៀមរាម និងរដ្ឋបាលខេត្តព្រះសីហនុ ទន្ទឹមនោះរដ្ឋាភិបាលអូស្ត្រាលី ក៏បានផ្តល់វ៉ាក់សាំងកូវីដជាង ៣លានដូសដល់រដ្ឋាភិបាលកម្ពុជា។ ហើយថ្មីៗនេះ ឯកឧត្តមបានពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាប់បើកដំណើរការគម្រោងលើកកម្ពស់សមធម៌សុខភាព និងគុណភាពដំណាក់កាលពី២ (HEQIP-2)នៅរាជធានីភ្នំពេញ។ ស្ថានទូតអូស្រ្តាលីបន្តគាំទ្រគម្រោងនានាក្នុងខេត្តព្រះសីហនុ ការលើកកម្ពស់គុណភាពអប់រំ សុខាភិបាល និងគម្រោងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។